ព្រះត្រៃបិដក ភាគ ៨៥
[៤៥៣] បើបុថុជ្ជន ឲ្យចីវរដល់ព្រះអរហន្ត (ចីវរនោះ) ជាវត្ថុប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៥៤] (ចីវរ) ជាវត្ថុប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អើ។ ចីវរនោះឯង ប្រកបដោយអាសវៈ តែចីវរនោះ មិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ចីវរនោះឯង ប្រកបដោយអាសវៈ តែចីវរនោះ មិនមានអាសវៈ មានដែរឬ។ អើ។ រាគៈ ជាធម៌ប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ទោសៈ មោហៈ។បេ។ អនោត្តប្បៈ ជាធម៌ប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៥៥] បើបុថុជ្ជន ឲ្យបិណ្ឌបាត ឲ្យសេនាសេនៈ ឲ្យគិលានប្បច្ចយភេសជ្ជបរិក្ខារ ដល់ព្រះអរហន្ត (បច្ច័យ មានបិណ្ឌបាតជាដើមនោះ) ជាសភាពប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៥៦] (បច្ច័យ មានបិណ្ឌបាតជាដើមនោះ) ជាសភាពប្រកបដោយអាសវៈ តែមិនមានអាសវៈ មានដែរឬ។
ID: 637652594399022933
ទៅកាន់ទំព័រ៖