ព្រះត្រៃបិដក ភាគ ៨៥
ដោយសតិ ៤ ដោយសមាធិ ៤ ដោយបញ្ញា ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៥៩] អនាគាមិបុគ្គល ប្រកបដោយផល ៣ ឬ។ អើ។ អនាគាមិបុគ្គល ប្រកបដោយផស្សៈ ៣។ បេ។ ដោយបញ្ញា ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៦០] សកទាគាមិបុគ្គល ប្រកបដោយផល ២ ឬ។ អើ។ សកទាគាមិបុគ្គល ប្រកបដោយផស្សៈ ២។បេ។ ដោយបញ្ញា ២ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៦១] ព្រះអរហន្ត ប្រកបដោយសោតាបត្តិផលឬ។ អើ។ ព្រះអរហន្ត ជាសោតាបន្នបុគ្គល គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ ព្រះអរហន្ត ជាសកទាគាមិបុគ្គលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រះអរហន្ត ប្រកបដោយអនាគាមិផលឬ។ អើ។ ព្រះអរហន្ត ជាអនាគាមិបុគ្គល គឺអន្តរាបរិនិព្វាយី ឧបហច្ចបរិនិព្វាយី អសង្ខារបរិនិព្វាយី សសង្ខារបរិនិព្វាយី ឧទ្ធំសោតៈ អកនិដ្ឋគាមីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652595023085483
ទៅកាន់ទំព័រ៖