ព្រះត្រៃបិដក ភាគ ៨៥

 [៤៦៦] បុគ្គល​ប្រកបដោយ​អនាគាមិផល គួរ​និយាយ​ថា អនាគាមិ​បុគ្គល​ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​អនាគាមិផល​ឬ។ អើ។ ព្រះអរហន្ត​នោះ​ឯង គឺ​អនាគាមិ​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៦៧] បុគ្គល​ប្រកបដោយ​សោតាបត្តិផល គួរ​និយាយ​ថា សោតាបន្ន​បុគ្គល​ឬ។ អើ។ អនាគាមិ​បុគ្គល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ អនាគាមិ​បុគ្គល​នោះ​ឯង គឺ​សោតាបន្ន​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៦៨] បុគ្គល​ប្រកបដោយ​សកទាគាមិផល គួរ​និយាយ​ថា សកទាគាមិ​បុគ្គល​ឬ។ អើ។ អនាគាមិ​បុគ្គល ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ អនាគាមិ​បុគ្គល​នោះ​ឯង គឺ​សកទាគាមិ​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៦៩] បុគ្គល​ប្រកបដោយ​សោតាបត្តិផល គួរ​និយាយ​ថា សោតាបន្ន​បុគ្គល​ឬ។ អើ។ សកទាគាមិ​បុគ្គល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ សកទាគាមិ​បុគ្គល​នោះ​ឯង គឺ​សោតាបន្ន​បុគ្គល​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 637652595614022915
ទៅកាន់ទំព័រ៖