ព្រះត្រៃបិដក ភាគ ៨៥
[៤៧៣] ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផល ហើយប្រកបដោយសកទាគាមិផលនោះឬ។ អើ។ ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវសកទាគាមិមគ្គ ប្រព្រឹត្តកន្លងនូវកាមរាគៈដ៏គ្រោតគ្រាត ព្យាបាទដ៏គ្រោតគ្រាត ហើយប្រកបដោយសកទាគាមិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៧៤] ព្រះអរហន្ត ប្រកបដោយអនាគាមិផលឬ។ អើ។ ក្រែងព្រះអរហន្ត ប្រព្រឹត្តកន្លងនូវអនាគាមិផលហើយឬ។ អើ។ បើព្រះអរហន្ត ប្រព្រឹត្តកន្លងនូវអនាគាមិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ព្រះអរហន្ត ប្រកបដោយអនាគាមិផលទេ។
[៤៧៥] ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវអនាគាមិផល ហើយប្រកបដោយអនាគាមិផលនោះឬ។ អើ។ ព្រះអរហន្ត ប្រព្រឹត្តកន្លងនូវអនាគាមិមគ្គ ប្រព្រឹត្តកន្លងនូវកាមរាគៈដ៏ស្រាលស្តើង ព្យាបាទដ៏ស្រាលស្តើង ហើយប្រកបដោយអនាគាមិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៤៧៦] អនាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ ក្រែងអនាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយឬ។ អើ។ បើអនាគាមិបុគ្គល ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អនាគាមិបុគ្គល ប្រកបដោយសោតាបត្តិផលទេ។
ID: 637652596172304700
ទៅកាន់ទំព័រ៖