ព្រះត្រៃបិដក ភាគ ៨៥

 [៤៧៧] អនាគាមិ​បុគ្គល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិផល ហើយ​ប្រកបដោយ​សោតាបត្តិផល​នោះ​ឬ។ អើ។ អនាគាមិ​បុគ្គល​ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិ​មគ្គ ប្រព្រឹត្ត​កន្លង​នូវ​សក្កា​យទិដ្ឋិ។បេ។ មោហៈ ដែល​ជា​ដំណើរ​ទៅកាន់​អបាយ ហើយ​ប្រកបដោយ​សោតាបត្តិ​មគ្គ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៧៨] អនាគាមិ​បុគ្គល ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ ក្រែង​អនាគាមិ​បុគ្គល ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិផល​ហើយ​ឬ។ អើ។ បើ​អនាគាមិ​បុគ្គល ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិផល​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា អនាគាមិ​បុគ្គល ប្រកបដោយ​សកទាគាមិផល​ទេ។
 [៤៧៩] អនាគាមិ​បុគ្គល ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិផល ហើយ​ប្រកបដោយ​សកទាគាមិផល​នោះ​ឬ។ អើ។ អនាគាមិ​បុគ្គល ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិមគ្គ ប្រព្រឹត្ត​កន្លង​នូវ​កាម​រាគៈ​ដ៏​គ្រោតគ្រាត ព្យាបាទ​ដ៏​គ្រោតគ្រាត ហើយ​ប្រកបដោយ​សកទាគាមិមគ្គ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨២ | បន្ទាប់
ID: 637652596413085508
ទៅកាន់ទំព័រ៖