ព្រះត្រៃបិដក ភាគ ៨៥

 [៤៨០] សកទាគាមិ​បុគ្គល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ ក្រែង​សកទាគាមិ​បុគ្គល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិផល​ហើយ​ឬ។ អើ។ បើស​កទា​គាមិ​បុគ្គល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិផល​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សកទាគាមិ​បុគ្គល ប្រកបដោយ​សោតាបត្តិផល​ទេ។
 [៤៨១] សកទាគាមិ​បុគ្គល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិផល ហើយ​ប្រកបដោយ​សោតាបត្តិផល​នោះ​ឬ។ អើ។ សកទាគាមិ​បុគ្គល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិ​មគ្គ ប្រព្រឹត្ត​កន្លង​នូវ​សក្កា​យទិដ្ឋិ។បេ។ និង​មោហៈ ដែល​ជា​ដំណើរ​ទៅកាន់​អបាយ ហើយ​ប្រកបដោយ​សោតាបត្តិ​មគ្គ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៨២] បុគ្គល​មិន​គួរ​និយាយ​ថា ព្រះអរហន្ត ប្រកបដោយ​ផល ៤ ទេឬ។ អើ។ ក្រែង​ព្រះអរហន្ត បាន​ចំពោះ​នូវ​ផល ៤ ហើយ មិន​សាបសូន្យ​ចាក​ផល ៤ នោះ​ទេ​ឬ។ អើ។ បើ​ព្រះអរហន្ត បាន​ចំពោះ​នូវ​ផល ៤ មិន​សាបសូន្យ​ចាក​ផល ៤ នោះ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ព្រះអរហន្ត ប្រកបដោយ​ផល ៤ ដែរ។
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 637652596702929270
ទៅកាន់ទំព័រ៖