ព្រះត្រៃបិដក ភាគ ៨៥

 [៤៨៣] បុគ្គល​មិន​គួរ​និយាយ​ថា អនាគាមិ​បុគ្គល ប្រកបដោយ​ផល ៣ ទេឬ។ អើ។ ក្រែង​អនាគាមិ​បុគ្គល បាន​ចំពោះ​នូវ​ផល ៣ ហើយ​មិន​សាបសូន្យ​ចាក​ផល​នោះ​ទេ​ឬ។ អើ។ បើ​អនាគាមិ​បុគ្គល បាន​ចំពោះ​នូវ​ផល ៣ ហើយ​មិន​សាបសូន្យ​ចាក​ផល ៣ នោះ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា អនាគាមិ​បុគ្គល ប្រកបដោយ​ផល ៣ ដែរ។
 [៤៨៤] បុគ្គល​មិន​គួរ​និយាយ​ថា សកទាគាមិ​បុគ្គល ប្រកបដោយ​ផល ២ ទេឬ។ អើ។ ក្រែង​សកទាគាមិ​បុគ្គល បាន​ចំពោះ​នូវ​ផល ២ ហើយ​មិន​សាបសូន្យ​ចាក​ផល ២ នោះ​ទេ​ឬ។ អើ។ បើស​កទា​គាមិ​បុគ្គល បាន​ចំពោះ​នូវ​ផល ២ ហើយ​មិន​សាបសូន្យ​ចាក​ផល ២ នោះ​ទេ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា សកទាគាមិ​បុគ្គល ប្រកបដោយ​ផល ២ ដែរ។
 [៤៨៥] ព្រះអរហន្ត បាន​ចំពោះ​នូវ​ផល ៤ ហើយ​មិន​សាបសូន្យ​ចាក​ផល ៤ នោះ​ទេ​ឬ។ ព្រះអរហន្ត ប្រកបដោយ​ផល ៤ ឬ។ អើ។ ព្រះអរហន្ត បាន​ចំពោះ​នូវ​មគ្គ ៤ ហើយ​មិន​សាបសូន្យ​ចាក​មគ្គ ៤ នោះ​ទេ​ឬ។ ព្រះអរហន្ត ប្រកបដោយ​មគ្គ ៤ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨៤ | បន្ទាប់
ID: 637652596973398015
ទៅកាន់ទំព័រ៖