ព្រះត្រៃបិដក ភាគ ៨៥

 [៤៨៦] អនាគាមិ​បុគ្គល បាន​ចំពោះ​នូវ​ផល ៣ ហើយ​មិន​សាបសូន្យ​ចាក​ផល ៣ នោះ​ទេ​ឬ។ អនាគាមិ​បុគ្គល ប្រកបដោយ​ផល ៣ ឬ។ អើ។ អនាគាមិ​បុគ្គល បាន​ចំពោះ​នូវ​មគ្គ ៣ ហើយ​មិន​សាបសូន្យ​ចាក​មគ្គ ៣ នោះ​ទេ​ឬ។ អនាគាមិ​បុគ្គល ប្រកបដោយ​មគ្គ ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៨៧] សកទាគាមិ​បុគ្គល បាន​ចំពោះ​នូវ​ផល ២ ហើយ​មិន​សាបសូន្យ​ចាក​ផល ២ នោះ​ទេ​ឬ។ សកទាគាមិ​បុគ្គល ប្រកបដោយ​ផល ២ ឬ។ អើ។ សកទាគាមិ​បុគ្គល បាន​ចំពោះ​នូវ​មគ្គ ២ ហើយ​មិន​សាបសូន្យ​ចាក​មគ្គ ២ នោះ​ទេ​ឬ។ សកទាគាមិ​បុគ្គល ប្រកបដោយ​មគ្គ ២ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។

ចប់ សម​ន្នា​គត​កថា។


ឧបេក្ខា​សម​ន្នា​គត​កថា


 [៤៨៨] ព្រះអរហន្ត ប្រកបដោយ​ឧបេក្ខា ៦ ឬ។ អើ។ ព្រះអរហន្ត ប្រកបដោយ​ផស្សៈ ៦ ដោយ​វេទនា ៦ ដោយ​សញ្ញា ៦។បេ។ ដោយ​បញ្ញា ៦ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨៥ | បន្ទាប់
ID: 637652597313398308
ទៅកាន់ទំព័រ៖