ព្រះត្រៃបិដក ភាគ ៨៥

 [៤៨៩] ព្រះអរហន្ត ប្រកបដោយ​ឧបេក្ខា ៦ ឬ។ អើ។ ព្រះអរហន្ត កាល​ឃើញ​រូប​ដោយ​ចក្ខុ រមែង​ឮសំឡេង​ដោយ​ត្រចៀក ធុំក្លិន​ដោយ​ចម្រុះ លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត។បេ។ កាល​ដឹង​ច្បាស់​នូវ​ធម្មារម្មណ៍​ដោយចិត្ត រមែង​ឃើញ​រូប​ដោយ​ចក្ខុ ឮសំឡេង​ដោយ​ត្រចៀក ធុំក្លិន​ដោយ​ច្រមុះ លិទ្ធ​ភ្លក្ស​រស​ដោយ​អណ្តាត ពាល់ត្រូវ​ផ្សព្វ​ដោយ​កាយ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៩០] ព្រះអរហន្ត ប្រកបដោយ​ឧបេក្ខា ៦ ឬ។ អើ។ (ព្រះអរហន្ត) ប្រកបដោយ​ឧបេក្ខា ៦ មានចិត្ត​ខ្ជាប់ខ្ជួន ទៀងទាត់ មិន​រាយមាយ ចុះ​ឧបេក្ខា​ទាំង ៦ តាំង​ឡើង​ប្រាកដ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៤៩១] បុគ្គល​មិន​គួរ​និយាយ​ថា ព្រះអរហន្ត ប្រកបដោយ​ឧបេក្ខា ៦ ទេឬ។ អើ។ ក្រែង​ព្រះអរហន្ត មាន​ឧបេក្ខា ៦ ឬ។ អើ។ បើ​ព្រះអរហន្ត មាន​ឧបេក្ខា ៦ ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ព្រះអរហន្ត ប្រកបដោយ​ឧបេក្ខា ៦។

ចប់ ឧបេក្ខា​សម​ន្នា​គត​កថា។

ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 637652597647616738
ទៅកាន់ទំព័រ៖