ព្រះត្រៃបិដក ភាគ ៨៥

 [៥០១] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​បច្ចុប្បន្ន ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អនាគត ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥០២] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​បច្ចុប្បន្ន កំណត់​ដឹង​នូវ​ទុក្ខសច្ច។បេ។ ចម្រើន​នូវ​មគ្គសច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អនាគត កំណត់​ដឹង​នូវ​ទុក្ខសច្ច។បេ។ ចម្រើន​នូវ​មគ្គសច្ច ដោយ​ពោធិញ្ញាណ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥០៣] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អតីត តែ​មិន​ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ទេ​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​បច្ចុប្បន្ន តែ​មិន​ធ្វើ​នូវ​ពោធិ​ករណីយកិច្ច ដោយ​ពោធិញ្ញាណ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥០៤] បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​អតីត តែ​មិនកំណត់​ដឹង​នូវ​ទុក្ខសច្ច។បេ។ មិន​ចម្រើន​នូវ​មគ្គសច្ច ដោយ​ពោធិញ្ញាណ​នោះ​ទេ​ឬ។ អើ។ បុគ្គល​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ​ជា​បច្ចុប្បន្ន តែ​មិនកំណត់​ដឹង​នូវ​ទុក្ខសច្ច។បេ។ មិន​ចម្រើន​នូវ​មគ្គសច្ច ដោយ​ពោធិញ្ញាណ​នោះ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 637652598761210677
ទៅកាន់ទំព័រ៖