ព្រះត្រៃបិដក ភាគ ៨៥
ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ។បេ។ មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៥៤] ការមិនដឹង របស់បុថុជ្ជន មាន ការមិនដឹងរបស់បុថុជ្ជននោះ ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ។បេ។ មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានដែរឬ។ អើ។ ការមិនដឹងរបស់ព្រះអរហន្ត មាន ការមិនដឹងរបស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ។បេ។ មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៥] ការមិនដឹងរបស់ព្រះអរហន្ត មាន ការមិនដឹងរបស់ព្រះអរហន្តនោះ ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ។បេ។ មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អើ។ ការមិនដឹងរបស់បុថុជ្ជន មាន ការមិនដឹងរបស់បុថុជ្ជននោះ ក្នុងព្រះសាស្តា មិនដឹងក្នុងព្រះធម៌ មិនដឹងក្នុងព្រះសង្ឃ។បេ។ មិនដឹងក្នុងពួកធម៌ដែលកើតឡើង ព្រោះអាស្រ័យហេតុ ព្រោះធម៌នេះជាបច្ច័យ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652534839286682
ទៅកាន់ទំព័រ៖