ព្រះត្រៃបិដក ភាគ ៨៥
[៥០៥] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគត តែមិនធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះទេឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន តែមិនធ្វើនូវពោធិករណីយកិច្ច ដោយពោធិញ្ញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥០៦] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគត តែមិនកំណត់ដឹងនូវទុក្ខសច្ច។បេ។ មិនចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះទេឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្ន តែមិនកំណត់ដឹងនូវទុក្ខសច្ច។បេ។ មិនចម្រើននូវមគ្គសច្ច ដោយពោធិញ្ញាណនោះទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥០៧] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអតីត ជាព្រះពុទ្ធ ដោយពោធិញ្ញាណជាអនាគត ជាព្រះពុទ្ធ ដោយពោធិញ្ញាណជាបច្ចុប្បន្នឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណ ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥០៨] បុគ្គលជាព្រះពុទ្ធ ដោយពោធិញ្ញាណ ៣ ឬ។ អើ។ បុគ្គលជាព្រះពុទ្ធ ប្រកបដោយពោធិញ្ញាណទាំង ៣ មានចិត្តខ្ជាប់ខ្ជួន ទៀងទាត់ មិនរាយមាយ ចុះពោធិញ្ញាណទាំង ៣ តាំងនៅប្រាកដ។ អ្នកមិនគួរពោលយ៉ាងនេះទេឬ។បេ។
ID: 637652599077460800
ទៅកាន់ទំព័រ៖