ព្រះត្រៃបិដក ភាគ ៨៥
[៥១៤] ពោធិសត្វ ប្រកបដោយលក្ខណៈឬ។ អើ។ ចក្កវត្តិសត្វ ប្រកបដោយលក្ខណៈ ចុះចក្កវត្តិសត្វ ហៅថាពោធិសត្វឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥១៥] ចក្កវត្តិសត្វ ប្រកបដោយលក្ខណៈ ចុះចក្កវត្តិសត្វ ហៅថាពោធិសត្វឬ។ អើ។ បុព្វយោគៈ បុព្វចរិយា ការពោលធម៌ ការសំដែងធម៌ របស់ពោធិសត្វ យ៉ាងណា បុព្វយោគៈ បុព្វចរិយា ការពោលធម៌ ការសំដែងធម៌ របស់ចក្កវត្តិសត្វ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥១៦] កាលពោធិសត្វប្រសូត ពួកទេវតាទទួលមុន ពួកមនុស្សទទួលក្រោយ យ៉ាងណា កាលចក្កវត្តិសត្វប្រសូត ពួកទេវតាទទួលមុន ពួកមនុស្សទទួលក្រោយ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥១៧] កាលពោធិសត្វប្រសូត ទេវបុត្រទាំង ៤ ទទួល ហើយតម្កល់ទុកក្នុងទីចំពោះមុខនៃព្រះមាតាថា បពិត្រនាងទេវី ព្រះនាងចូរត្រេកអរថា បុត្ររបស់នាងមានស័ក្តិធំ កើតហើយ យ៉ាងណា កាលចក្កវត្តិសត្វប្រសូត ទេវបុត្រទាំង ៤ ទទួល ហើយតម្កល់ទុក ក្នុងទីចំពោះមុខនៃព្រះមាតាថា
ID: 637652599762304491
ទៅកាន់ទំព័រ៖