ព្រះត្រៃបិដក ភាគ ៨៥

បពិត្រ​នាងទេវី ព្រះនាង​ចូរ​ត្រេកអរ​ថា បុត្រ​របស់​នាង មាន​ស័ក្តិធំ កើត​ហើយ ក៏​យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥១៨] ពោធិសត្វ​ប្រសូត ទនៃ​ទឹក ២ គឺ​ទនៃ​ទឹក​ត្រជាក់ ១ ទនៃ​ទឹក​ក្តៅ ១ ធ្លាក់​មក​ប្រាកដ​អំពី​អាកាស ធ្វើ​កិច្ច​ជម្រះ​ដោយ​ទឹក ចំពោះ​ព្រះពោធិសត្វ​ផង ចំពោះ​ព្រះមាតា​ផង យ៉ាងណា កាល​ចក្កវត្តិ​សត្វ​ប្រសូត ទនៃ​ទឹក ២ គឺ​ទនៃ​ទឹក​ត្រជាក់ ១ ទនៃ​ទឹក​ក្តៅ ១ ធ្លាក់​មក​ប្រាកដ​អំពី​អាកាស ធ្វើ​កិច្ច​ជម្រះ​ដោយ​ទឹក ចំពោះ​ចក្កវត្តិ​សត្វ​ផង ចំពោះ​ព្រះមាតា​ផង ក៏​យ៉ាងនោះ​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥១៩] ព្រះពោធិសត្វ​ប្រសូត​មក​ភ្លាម ជាន់​ដោយ​ព្រះបាទ​ដ៏​ស្មើ មានមុខ​បែរ​ទៅ​រក​ទិសខាងជើង ឈាន​ទៅ ៧ ជំហាន កាល​ពួក​ទេវតា​បាំង​ស្វេតច្ឆត្រ ក៏​រមិលមើល​សព្វ​ទិស បន្លឺ​ឡើង​នូវ​អាសភិវាចា​ថា អញ​ជា​បុគ្គល​ឆ្នើម​របស់​លោក អញ​ជា​បុគ្គល​ច្បង​របស់​លោក អញ​ជា​បុគ្គល​ប្រសើរ​របស់​លោក នេះ​ជា​ជាតិ​ទីបំផុត (របស់​អញ) ឥឡូវនេះ ភព​ថ្មីទៀត មិន​មាន​ឡើយ យ៉ាងណា ចក្កវត្តិ​សត្វ​ប្រសូត​មក​ភ្លាម
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 637652600048554317
ទៅកាន់ទំព័រ៖