ព្រះត្រៃបិដក ភាគ ៨៥
ជាន់ដោយព្រះបាទដ៏ស្មើ មានមុខបែរទៅរកទិសខាងជើង ឈានទៅ ៧ ជំហាន កាលពួកទេវតាបាំងស្វេតច្ឆត្រ ក៏រមិលមើលសព្វទិស បន្លឺឡើងនូវអាសភិវាចាថា អញជាបុគ្គលឆ្នើមរបស់លោក អញជាបុគ្គលច្បងរបស់លោក អញជាបុគ្គលប្រសើររបស់លោក នេះជាជាតិទីបំផុត(របស់អញ) ឥឡូវនេះ ភពថ្មីទៀត មិនមានឡើយ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥២០] កាលព្រះពោធិសត្វប្រសូត ការកើតឡើងប្រាកដ នៃពន្លឺដ៏ធំ នៃរស្មីដ៏ធំ នៃការកម្រើកញាប់ញ័រផែនដីដ៏ខ្លាំង យ៉ាងណា កាលចក្កវត្តិសត្វប្រសូត ការកើតឡើងប្រាកដ នៃពន្លឺដ៏ធំ នៃរស្មីដ៏ធំ នៃការកម្រើកញាប់ញ័រផែនដីដ៏ខ្លាំង ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥២១] កាយប្រក្រតី របស់ពោធិសត្វ រមែងភ្លឺទៅមួយព្យាមដោយជុំវិញ យ៉ាងណា កាយប្រក្រតី របស់ចក្កវត្តិសត្វ រមែងភ្លឺទៅមួយព្យាមដោយជុំវិញ ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652600304335444
ទៅកាន់ទំព័រ៖