ព្រះត្រៃបិដក ភាគ ៨៥
[៥២២] ព្រះពោធិសត្វ ឃើញមហាសុបិន យ៉ាងណា ចក្កវត្តិសត្វ ឃើញមហាសុបិន ក៏យ៉ាងនោះដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥២៣] បុគ្គលមិនគួរនិយាយថា ព្រះពោធិសត្វ ប្រកបដោយលក្ខណៈទេឬ។ អើ ។ ក្រែងព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មហាបុរស ប្រកបដោយមហាបុរិសលក្ខណៈទាំង ៣២ នេះ រមែងមានតែគតិ ២ យ៉ាងប៉ុណ្ណោះ មិនមែនខុសអំពីគតិ ២ យ៉ាងនោះទេ គឺថា បើនៅគ្រប់គ្រងផ្ទះ នឹងបានជាស្តេចក្រពត្តិ ជាធម្មរាជប្រកបដោយធម៌ ជាឥស្សរៈលើផែនដីដែលមានសមុទ្រទាំង ៤ ជាទីបំផុត ឈ្នះអស់សត្រូវទាំងខាងក្នុងខាងក្រៅ ដល់នូវភាពមាំមួនក្នុងជនបទ ប្រកបដោយកែវទាំង ៧ ប្រការ ឯកែវទាំង ៧ ប្រការនេះ របស់ស្តេចចក្រពត្តិនោះ គឺចក្រកែវ ១ ដំរីកែវ ១ សេះកែវ ១ មណីកែវ ១ ស្ត្រីកែវ ១ គហបតីកែវ ១ បរិនាយកកែវ ១ ទៀត ជាគម្រប់៧ ព្រះរាជានោះ មានព្រះរាជបុត្រច្រើនជាងពាន់ ដែលជាអ្នកក្លៀវក្លា មានសភាពអង់អាច អាចញាំញីនូវសេនានៃស្តេចដទៃបាន ព្រះរាជានោះ មានជ័យជំនះ នៅគ្រប់គ្រងផែនដីនេះ ដែលមានសាគរជាទីបំផុត ដោយធម៌ ដោយមិនមានរឿងវាយដំ ដោយមិនមានគ្រឿងកាប់ចាក់ បើចេញចាកផ្ទះ ចូលទៅកាន់ផ្នួសវិញ នឹងបានជាអរហន្តសម្មាសម្ពុទ្ធ មាន
ID: 637652600599804750
ទៅកាន់ទំព័រ៖