ព្រះត្រៃបិដក ភាគ ៨៥

 [៥២៧] (បុគ្គល​ជា​ព្រះពុទ្ធ) ប្រកបដោយ​ការ​ស្តាប់​តាម​គេ​ឬ។ អើ ។ ក្រែង​ព្រះមានព្រះភាគ ជា​អ្នក​ត្រាស់​ដឹង​ដោយ​ព្រះអង្គ​ឯង​ឬ។ អើ។ បើ​ព្រះមានព្រះភាគ ជា​អ្នក​ត្រាស់​ដឹង​ដោយ​ព្រះអង្គ​ឯង ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា (បុគ្គល​ជា​ព្រះពុទ្ធ) ប្រកបដោយ​ការ​ស្តាប់​តាម​គេ​ទេ។
 [៥២៨] ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប​ដែរ​ឬ។ អើ។ សាមញ្ញ​ផល ៣ គឺ​ព្រះមានព្រះភាគ​បាន​ត្រាស់​ដឹង ទៀប​គល់​នៃ​ពោធិព្រឹក្ស​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥២៩] ក្រែង​សាមញ្ញ​ផល ៤ គឺ​ព្រះមានព្រះភាគ​បាន​ត្រាស់​ដឹង ទៀប​គល់​នៃ​ពោធិព្រឹក្ស​ឬ។ អើ។ បើ​សាមញ្ញ​ផល ៤ គឺ​ព្រះមានព្រះភាគ​បាន​ត្រាស់​ដឹង ទៀប​គល់​នៃ​ពោធិព្រឹក្ស​មែន ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប​ទេ។
 [៥៣០] ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប​ឬ។ អើ។ ព្រះពោធិសត្វ បាន​ធ្វើ​ទុក្ករកិរិយា​ដែរ​ឬ។
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 637652601553398023
ទៅកាន់ទំព័រ៖