ព្រះត្រៃបិដក ភាគ ៨៥
អើ។ បុគ្គល បរិបូណ៌ដោយទស្សនៈ គប្បីធ្វើទុក្ករកិរិយាដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៣១] ព្រះពោធិសត្វ បានធ្វើអំពើដែលមិនញុំាងបុគ្គលដទៃឲ្យក្តៅក្រហាយ ហើយឧទ្ទិសចំពោះសាស្តាដទៃដែរឬ។ អើ។ បុគ្គល បរិបូណ៌ដោយទស្សនៈ គប្បីឧទ្ទិសចំពោះសាស្តាដទៃដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៣២] ព្រះអានន្ទមានអាយុ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ព្រះអានន្ទមានអាយុ ជាសាវ័កនៃព្រះមានព្រះភាគដែរឬ។ អើ។ ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សប ព្រះពោធិសត្វ ជាសាវ័កនៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៣៣] ឧបាសកឈ្មោះចិត្តគហបតី និងហត្ថកាឡវកៈ មាននិយាមៈចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ឧបាសកឈ្មោះចិត្តគហបតី និងហត្ថកាឡវកៈ ជាសាវ័ក
ID: 637652601837304274
ទៅកាន់ទំព័រ៖