ព្រះត្រៃបិដក ភាគ ៨៥

នៃ​ព្រះមានព្រះភាគ​ដែរ​ឬ។ អើ។ ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប ព្រះពោធិសត្វ ជា​សាវ័ក​នៃ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប​ដែរ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៣៤] ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប តែ​មិនមែន​ជា​សាវ័ក​នៃ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប​ទេ​ឬ។ អើ។ ព្រះ​អានន្ទ​មាន​អាយុ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ តែ​មិនមែន​ជា​សាវ័ក​នៃ​ព្រះមានព្រះភាគ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៣៥] ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប តែ​មិនមែន​ជា​សាវ័ក​នៃ​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប​ទេ​ឬ។ អើ។ ឧបាសក​ឈ្មោះ​ចិត្ត​គហបតី និង​ហត្ថ​កា​ឡវកៈ មាន​និយា​មៈ​ចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ តែ​មិនមែន​ជា​សាវ័ក​នៃ​ព្រះមានព្រះភាគ​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ១៩៩ | បន្ទាប់
ID: 637652602073554234
ទៅកាន់ទំព័រ៖