ព្រះត្រៃបិដក ភាគ ៨៥
[៤] ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មាន រាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ។បេ។ កាមច្ឆន្ទនីវរណៈរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ការបញ្ចេញទឹកសុក្កៈមិនស្អាត របស់បុថុជ្ជន មាន រាគៈ កាមរាគៈ បរិយុដ្ឋានៈ គឺកាមរាគៈ។បេ។ កាមច្ឆន្ទនីវរណៈរបស់បុថុជ្ជននោះ មិនមាទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥] ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត មានដែរឬ។ អើ។ (ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត) មានដោយអត្ថដូចម្តេច។ ទំនងជាទេវតា ជាពួកនៃមារ នាំយកការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្ត។
[៦] ទេវតា ជាពួកនៃមារ នាំយកការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តឬ។ អើ។ ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ទេវតា ជាពួកនៃមារ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៧] ការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ទេវតាជាពួកនៃមារ មិនមានទេឬ។ អើ។ បើការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ទេវតាជាពួកនៃមារ មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរនិយាយថា ទេវតាជាពួកនៃមារ នាំយកការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តទេ។
[៨] ទេវតាជាពួកនៃមារ នាំយកការបញ្ចេញទឹកសុក្កៈ មិនស្អាត របស់ព្រះអរហន្តឬ។ អើ។ ទេវតាជាពួកនៃមារ នាំយកការបញ្ចេញ
ID: 637652529775068011
ទៅកាន់ទំព័រ៖