ព្រះត្រៃបិដក ភាគ ៨៥

 [៥៦] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះអរហន្ត លះ​រាគៈ ផ្តាច់ផ្តិល​ឫសគល់ ធើ្វ​ឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធើ្វ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ឬ។ អើ។ បើ​ព្រះអរហន្ត លះ​រាគៈ ផ្តាច់ផ្តិល​ឫសគល់ ធើ្វ​ឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធើ្វ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។បេ។ ក្រែង​ព្រះអរហន្ត លះ​ទោសៈ។បេ។ លះ​មោហៈ។បេ។ លះ​អនោត្តប្បៈ ផ្តាច់ផ្តិល​ឫសគល់ ធើ្វ​ឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធើ្វ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត​ឬ។ អើ។ បើ​ព្រះអរហន្ត លះ​អនោត្តប្បៈ ផ្តាច់ផ្តិល​ឫសគល់ ធើ្វ​ឲ្យ​សល់​តែ​ទីនៅ ដូចជា​ទីនៅ​នៃ​ដើមត្នោត ធើ្វ​មិន​ឲ្យ​មាន​បែបភាព ឲ្យ​ជា​ធម៌​លែងកើត​តទៅទៀត ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។
 [៥៧] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។ ក្រែង​ព្រះអរហន្ត ចម្រើន​មគ្គៈ ដើម្បី​លះ​រាគៈ។បេ។ ចម្រើ​នពោ​ជ្ឈង្គៈ​ឬ។ អើ។ បើ​ព្រះអរហន្ត ចម្រើ​នពោ​ជ្ឈង្គៈ ដើម្បី​លះ​រាគៈ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ទេ។
 [៥៨] ការ​មិនដឹង​របស់​ព្រះអរហន្ត មាន​ដែរ​ឬ។ អើ។
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 637652535122412371
ទៅកាន់ទំព័រ៖