ព្រះត្រៃបិដក ភាគ ៨៥

 [៥៣៦] ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ​ទ្រង់ព្រះ​នាម​កស្សប តែ​មិនមែន​ជា​សាវ័ក​នៃ​ព្រះមានព្រះភាគ​ទ្រង់ព្រះ​នាម​កស្សប​ទេ​ឬ។ អើ។ សាវ័ក​ដែល​ប្រព្រឹត្ត​កន្លង​នូវ​ជាតិ​ហើយ មិនមែន​ជា​សាវ័ក​ទេ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៣៧] បុគ្គល​មិន​គួរ​និយាយ​ថា ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ​ទ្រង់ព្រះ​នាម​កស្សប​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ម្នាល​អានន្ទ តថាគត បាន​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌ ក្នុង​សំណាក់​ព្រះមានព្រះភាគ ទ្រង់ព្រះ​នាម​កស្សប ដើម្បី​ត្រាស់​ដឹង​តទៅ ពាក្យ​ដូច្នេះ មាន​ក្នុង​ព្រះ​សូត្រ​ឬ។ អើ។ ព្រោះហេតុនោះ ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ​ទ្រង់ព្រះ​នាម​កស្សប​ដែរ។
 [៥៣៨] ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ក្នុង​សាសនា​នៃ​ព្រះមានព្រះភាគ​ទ្រង់ព្រះ​នាម​កស្សប​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ត្រាស់​ថា
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 637652602420897961
ទៅកាន់ទំព័រ៖