ព្រះត្រៃបិដក ភាគ ៨៥
តថាគត ជាអ្នកគ្របសង្កត់នូវតេភូមិកធម៌ទាំងអស់ ត្រាស់ដឹងនូវចតុព្ភូមិកធម៌ទាំងអស់ មិនប្រឡាក់ដោយកិលេសក្នុងតេភូមិកធម៌ទាំងអស់ទេ លះចោលនូវតេភូមិកធម៌ទាំងអស់ហើយ មានចិត្តរួចស្រឡះហើយ ព្រោះការអស់ទៅនៃតណ្ហា ដឹងច្បាស់នូវចតុព្ភូមិកធម៌ដោយខ្លួនឯង (ចាំបាច់) ឧទ្ទិសបុគ្គលណា តថាគត មិនមានអាចារ្យទេ បុគ្គលដទៃស្មើនឹងតថាគត មិនមានឡើយ ក្នុងលោក ព្រមទាំងទេវលោក មិនមានបុគ្គលប្រៀបផ្ទឹមនឹងតថាគតបានឡើយ ព្រោះថា តថាគត ជាអរហន្តក្នុងលោក តថាគត ជាសាស្តាខ្ពស់បំផុត តថាគត ជាសម្មាសម្ពុទ្ធឯក មានសេចក្តីត្រជាក់ មានភ្លើងកិលេសរលត់ហើយ ឥឡូវនេះ តថាគត ទៅកាន់បុរីនៃពួកជនអ្នកកាសី ដើម្បីសំដែងធម្មចក្រ (ដោយបំណងថា) តថាគត នឹងទូងស្គរ គឺអមតនិព្វាន ចំពោះសត្វលោក ដែលងងឹតគឺអវិជ្ជាកំពុងគ្របសង្កត់
(ឧបកាជីវកតបថា) ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួនអ្នកថាយ៉ាងណា អ្នក (គួរដើម្បីបាននូវឈ្មោះ) ថា អនន្តជិនៈ យ៉ាងនោះឯង (ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ទៀតថា)
ID: 637652616670272968
ទៅកាន់ទំព័រ៖