ព្រះត្រៃបិដក ភាគ ៨៥

ម្នាល​ភិក្ខុ​ទាំងឡាយ ចក្ខុ​កើតឡើង​ហើយ។បេ។ ពន្លឺ​កើតឡើង​ហើយ ដល់​តថាគត ក្នុង​ធម៌​ទាំងឡាយ ដែល​តថាគត​មិនធ្លាប់​បានឮ​ក្នុង​កាលពីមុន​មក​ថា ទុក្ខ​នោះ​ឯង ដែល​តថាគត​បាន​កំណត់​ដឹង​ហើយ ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ដល់​តថាគត​ថា នេះ​ជា​ទុក្ខសមុទយ​អរិយសច្ច ដូច្នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ដល់​តថាគត​ថា នោះ​ឯង​ជា​ទុក្ខសមុទយ​អរិយសច្ច ដែល​បុគ្គល​គួរ​លះ​ចោល ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ដល់​តថាគត​ថា នោះ​ឯង​ជា​ទុក្ខសមុទយ​អរិយសច្ច ដែល​តថាគត​បាន​លះ​ចោល​ហើយ ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ដល់​តថាគត​ថា នេះ​ជា​ទុក្ខនិរោធ​អរិយសច្ច ដូច្នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ដល់​តថាគត​ថា នោះ​ឯង​ជា​ទុក្ខនិរោធ​អរិយសច្ច ដែល​បុគ្គល​គួរ​ធ្វើឲ្យ​ជាក់ច្បាស់ ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ដល់​តថាគត​ថា នោះ​ឯង​ជា​ទុក្ខនិរោធ​អរិយសច្ច ដែល​តថាគត​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ហើយ ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ដល់​តថាគត​ថា នេះ​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច ដូច្នេះ​ឡើយ ម្នាល​ភិក្ខុ​ទាំងឡាយ។បេ។ ដល់​តថាគត​ថា នោះ​ឯង​ជា​ទុក្ខនិរោធ​គាមិនី​បដិបទា​អរិយសច្ច ដែល​បុគ្គល​គួរ​ចម្រើន
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 637652617121054220
ទៅកាន់ទំព័រ៖