ព្រះត្រៃបិដក ភាគ ៨៥
ម្នាលភិក្ខុទាំងឡាយ ចក្ខុកើតឡើងហើយ ញាណកើតឡើងហើយ បញ្ញាកើតឡើងហើយ វិជ្ជាកើតឡើងហើយ ពន្លឺកើតឡើងហើយ ដល់តថាគត ក្នុងធម៌ទាំងឡាយ ដែលតថាគតមិនធ្លាប់បានឮក្នុងកាលពីមុនមកថា នោះឯងជាទុក្ខនិរោធគាមិនីបដិបទាអរិយសច្ច ដែលតថាគតបានចម្រើនហើយ ពាក្យដូច្នេះ មានក្នុងព្រះសូត្រឬ។ អើ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា ព្រះពោធិសត្វ មាននិយាមៈយាងចុះហើយ មានព្រហ្មចរិយៈប្រព្រឹត្តហើយ ក្នុងសាសនានៃព្រះមានព្រះភាគ ទ្រង់ព្រះនាមកស្សបទេ។
ចប់ និយាមោក្កន្តិកថា។
អបរាបិ សមន្នាគតកថា
[៥៤០] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយផល ៣ ឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយផស្សៈ ៤ ដោយវេទនា ៤ ដោយសញ្ញា ៤ ដោយចេតនា ៤ ដោយចិត្ត ៤ ដោយសទ្ធា ៤ ដោយវីរិយៈ ៤ ដោយសតិ ៤ ដោយសមាធិ ៤ ដោយបញ្ញា ៤ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652617397773311
ទៅកាន់ទំព័រ៖