ព្រះត្រៃបិដក ភាគ ៨៥
[៥៤១] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយផល ២ ឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ប្រកបដោយផស្សៈ ៣ ដោយវេទនា ៣។ បេ។ ដោយបញ្ញា ៣ ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៤២] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយផស្សៈ ២ ដោយវេទនា ២។បេ។ ដោយបញ្ញា ២ឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៤៣] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលជាសោតាបន្នៈ គឺ សត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជី ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៤៤] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ សកទាគាមិបុគ្គល ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652617704804248
ទៅកាន់ទំព័រ៖