ព្រះត្រៃបិដក ភាគ ៨៥
បុគ្គលជាសោតាបន្នៈ គឺសត្តក្ខត្តុំបរមៈ កោលំកោលៈ ឯកពីជី ប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៤៩] គួរនិយាយថា សោតាបន្នបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសោតាបត្តិផលឬ។ អើ ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តនោះឯង គឺសោតាបន្នបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៥០] គួរនិយាយថា សកទាគាមិបុគ្គល ប្រកបដោយសកទាគាមិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្តនោះឯង គឺសកទាគាមិបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652618238085564
ទៅកាន់ទំព័រ៖