ព្រះត្រៃបិដក ភាគ ៨៥
[៥៥៤] គួរនិយាយថា សោតាបន្នបុគ្គល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ប្រកបដោយសោតាបត្តិផលឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលនោះឯង គឺសោតាបន្នបុគ្គលនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៥៥] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសោតាបត្តិផលឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសោតាបត្តិផលទេ។
[៥៥៦] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិផលហើយ ប្រកបដោយសោតាបត្តិផលនោះឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសោតាបត្តិមគ្គ ប្រព្រឹត្តកន្លងនូវសក្កាយទិដ្ឋិ នូវវិចិកិច្ឆា
ID: 637652618738554218
ទៅកាន់ទំព័រ៖