ព្រះត្រៃបិដក ភាគ ៨៥
ក្រែងព្រះអរហន្ត ចម្រើនមគ្គៈ ដើម្បីលះទោសៈ។បេ។ ចម្រើនមគ្គៈ ដើម្បីលះអនោត្តប្បៈ។បេ។ ចម្រើនពោជ្ឈង្គៈឬ។ អើ។ បើព្រះអរហន្ត ចម្រើនពោជ្ឈង្គៈ ដើម្បីលះអនោត្តប្បៈ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៥៩] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ អើ។ ក្រែងព្រះអរហន្ត បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។បេ។ សច្ឆិកាតព្វកិច្ច (កិច្ចដែលគួរធើ្វឲ្យជាក់ច្បាស់) លោកធើ្វឲ្យជាក់ច្បាស់ហើយឬ។ អើ។ បើព្រះអរហន្ត បា្រសចាករាគៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា ការមិនដឹងរបស់ព្រះអរហន្ត មានទេ។
[៦០] ការមិនដឹងរបស់ព្រះអរហន្ត មានដែរឬ។ ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មាន ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេ។ ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មានដែរឬ។ អើ។ ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652535459286628
ទៅកាន់ទំព័រ៖