ព្រះត្រៃបិដក ភាគ ៨៥
នូវសីលព្វតបរាមាសៈ នូវរាគៈ ជាដំណើរទៅកាន់បាយ នូវទោសៈជាដំណើរទៅកាន់អបាយ នូវមោហៈជាដំណើរទៅកាន់អបាយ ហើយប្រកបដោយសោតាបត្តិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៥៧] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសកទាគាមិផលឬ។ អើ។ ក្រែងបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយឬ។ អើ។ បើបុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រកបដោយសកទាគាមិផលទេ។
[៥៥៨] បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសកទាគាមិផលហើយ ប្រកបដោយសកទាគាមិផលនោះឬ។ អើ។ បុគ្គលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ប្រព្រឹត្តកន្លងនូវសកទាគាមិមគ្គ ប្រព្រឹត្តកន្លងនូវកាមរាគៈដ៏គ្រោគគ្រាត នូវព្យាបាទដ៏គ្រោគគ្រាត ហើយប្រកបដោយសកទាគាមិមគ្គនោះឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652618998554251
ទៅកាន់ទំព័រ៖