ព្រះត្រៃបិដក ភាគ ៨៥

 [៥៥៩] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​អនាគាមិផល​ឬ។ អើ។ ក្រែង​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រព្រឹត្ត​កន្លង​នូវ​អនាគាមិផល​ហើយ​ឬ។ អើ។ បើ​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រព្រឹត្ត​កន្លង​នូវ​អនាគាមិផល​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​អនាគាមិផល​ទេ។
 [៥៦០] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រព្រឹត្ត​កន្លង​នូវ​អនាគាមិផល ហើយ​ប្រកបដោយ​អនាគាមិផល​នោះ​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រព្រឹត្ត​កន្លង​នូវ​អនាគាមិមគ្គ ប្រព្រឹត្ត​កន្លង​នូវ​កាម​រាគៈ​ដ៏​ស្រាលស្តើង នូវ​ព្យាបាទ​ដ៏​ស្រាលស្តើង ហើយ​ប្រកបដោយ​អនាគាមិមគ្គ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៦១] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ ក្រែង​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិផល​ហើយ​ឬ។ អើ។ បើ​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 637652619286991841
ទៅកាន់ទំព័រ៖