ព្រះត្រៃបិដក ភាគ ៨៥

ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិផល​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​សោតាបត្តិផល​ទេ។
 [៥៦២] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិផល ហើយ​ប្រកបដោយ​សោតាបត្តិផល​នោះ​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិ​មគ្គ ប្រព្រឹត្ត​កន្លង​នូវ​សក្កា​យទិដ្ឋិ។បេ។ នូវ​មោហៈ​ជា​ដំណើរ​ទៅកាន់​អបាយ ហើយ​ប្រកបដោយ​សោតាបត្តិ​មគ្គ​នោះ​ឬ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៦៣] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​សកទាគាមិផល​ឬ។ អើ។ ក្រែង​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិផល​ហើយ​ឬ។ អើ។ បើ​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិផល​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​សកទាគាមិផល​ទេ។
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 637652619516210608
ទៅកាន់ទំព័រ៖