ព្រះត្រៃបិដក ភាគ ៨៥

 [៥៦៤] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិផល ហើយ​ប្រកបដោយ​សកទាគាមិផល​នោះ​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សកទាគាមិមគ្គ ប្រព្រឹត្ត​កន្លង​នូវ​កាម​រាគៈ​ដ៏​គ្រោតគ្រាត នូវ​ព្យាបាទ​ដ៏​គ្រោតគ្រាត ហើយ​ប្រកបដោយ​សកទាគាមិមគ្គ​នោះ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៦៥] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ ក្រែង​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិផល​ហើយ​ឬ។ អើ។ បើ​បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិផល​ហើយ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល ប្រកបដោយ​សោតាបត្តិផល​ទេ។
 [៥៦៦] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិផល ហើយ​ប្រកបដោយ​សោតាបត្តិផល​នោះ​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល ប្រព្រឹត្ត​កន្លង​នូវ​សោតាបត្តិ​មគ្គ ប្រព្រឹត្ត​កន្លង​នូវ​សក្កា​យទិដ្ឋិ
ថយ | ទំព័រទី ២១៣ | បន្ទាប់
ID: 637652619784335451
ទៅកាន់ទំព័រ៖