ព្រះត្រៃបិដក ភាគ ៨៥

បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អរហត្ត ប្រកបដោយ​មគ្គ​ទាំង ៤ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៧១] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល បាន​ចំពោះ​នូវ​ផល ២ ហើយ មិន​សាបសូន្យ​ចាក​ផល​ទាំង ២ នោះ​ទេ​ឬ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​ផល​ទាំង ២ ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល បាន​ចំពោះ​នូវ​មគ្គ ៣ ហើយ មិន​សាបសូន្យ​ចាក​មគ្គ​ទាំង ៣ នោះ​ទេ​ឬ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​អនាគាមិផល ប្រកបដោយ​មគ្គ​ទាំង ៣ ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៧២] បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល បាន​ចំពោះ​នូវ​សោតាបត្តិផល​ហើយ មិន​សាបសូន្យ​ចាក​សោតាបត្តិផល​នោះ​ទេ​ឬ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល ប្រកបដោយ​សោតាបត្តិផល​ឬ។ អើ។ បុគ្គល​ប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សកទាគាមិផល បាន​ចំពោះ​នូវ​មគ្គ ២ ហើយ មិន​សាបសូន្យ​ចាក​មគ្គ​ទាំង ២ នោះ​ទេ​ឬ។
ថយ | ទំព័រទី ២១៦ | បន្ទាប់
ID: 637652620536522977
ទៅកាន់ទំព័រ៖