ព្រះត្រៃបិដក ភាគ ៨៥

សញ្ញោជនៈ​ទាំងអស់ ព្រះអរហន្ត លះបង់​ដោយ​អរហត្តមគ្គ​ឬ។ អើ។ ព្រះអរហន្ត​លះបង់​នូវ​កាម​រាគៈ​ដ៏​គ្រោតគ្រាត ព្យាបាទ​ដ៏​គ្រោតគ្រាត ដោយ​អរហត្តមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៧៦] ព្រះអរហន្ត លះបង់​នូវ​កាម​រាគៈ​ដ៏​គ្រោតគ្រាត ព្យាបាទ​ដ៏​គ្រោតគ្រាត ដោយ​អរហត្តមគ្គ​ឬ។ អើ ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ភាវៈ​ស្រាលស្តើង​នៃ​កាម​រាគៈ និង​ព្យាបាទ ឈ្មោះថា​សកទាគាមិផល​ឬ។ អើ។ បើ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ភាវៈ​ស្រាលស្តើង​នៃ​កាម​រាគៈ និង​ព្យាបាទ ឈ្មោះថា​សកទាគាមិផល ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា សញ្ញោជនៈ​ទាំងអស់ ព្រះអរហន្ត​លះបង់​ដោយ​អរហត្តមគ្គ​ទេ។
 [៥៧៧] សញ្ញោជនៈ​ទាំងអស់ ព្រះអរហន្ត លះបង់​ដោយ​អរហត្តមគ្គ​ឬ។ អើ។ (ព្រះអរហន្ត) លះបង់​នូវ​កាម​រាគៈ​ដ៏​ស្រាលស្តើង ព្យាបាទ​ដ៏​ស្រាលស្តើង ដោយ​អរហត្តមគ្គ​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៥៧៨] (ព្រះអរហន្ត) លះបង់​នូវ​កាម​រាគៈ​ដ៏​ស្រាលស្តើង ព្យាបាទ​ដ៏​ស្រាលស្តើង ដោយ​អរហត្តមគ្គ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ថា ការ​លះបង់​នូវ​កាម​រាគៈ និង​ព្យាបាទ មិន​ឲ្យ​មាន​សេសសល់ ឈ្មោះថា​អនាគាមិផល​ឬ។ អើ ។
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 637652621160742054
ទៅកាន់ទំព័រ៖