ព្រះត្រៃបិដក ភាគ ៨៥
[៦១] ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ មិនមានទេឬ។ អើ។ ការមិនដឹងរបស់ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦២] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៣] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះទោសៈ លះមោហៈ។បេ។ លះអនោត្តប្បៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះអនោត្តប្បៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៤] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន ចម្រើនមគ្គៈ ដើម្បីលះរាគៈ។បេ។ ចម្រើនពោជ្ឈង្គៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ ចម្រើនពោជ្ឈង្គៈ ដើម្បីលះរាគៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652535728661771
ទៅកាន់ទំព័រ៖