ព្រះត្រៃបិដក ភាគ ៨៥

ឧទ្ទាន​នៃ​ចតុត្ថ​វគ្គ​នោះ​គឺ


និយាយ​អំពី​គ្រហស្ថ បាន​ជា​ព្រះអរហន្ត ១ បាន​ជា​ព្រះអរហន្ត​ជាមួយគ្នា​នឹង​ការ​កើតឡើង ១ ពួក​ធម៌​ទាំងអស់ មិន​មាន​អាសវៈ របស់​ព្រះអរហន្ត ១ ព្រះអរហន្ត ប្រកបដោយ​ផល​ទាំងបួន ១ ព្រះអរហន្ត ប្រកបដោយ​ឧបេក្ខា ៦ យ៉ាង ១ បាន​ជា​ព្រះពុទ្ធ ដោយ​ពោធិញ្ញាណ ១ ពោធិសត្វ ប្រកប​ព្រមដោយ​លក្ខណៈ ១ ព្រះពោធិសត្វ មាន​និយា​មៈ​យាងចុះ​ហើយ មាន​ព្រហ្មចរិយៈ​ប្រព្រឹត្ត​ហើយ ១ បុគ្គល​អ្នកប្រតិបត្តិ ប្រកបដោយ​ផល ១ ការ​លះបង់​សញ្ញោជនៈ​ទាំងអស់ ឈ្មោះថា​អរហត្ត ១។

វិមុត្ត​កថា


 [៥៨១] វិមុត្តិ​ញ្ញាណ ឈ្មោះថា​វិមុត្ត​ឬ។ អើ។ វិមុត្តិ​ញ្ញាណ​ណាមួយ វិមុត្តិ​ញ្ញាណ​ទាំងអស់​នោះ ឈ្មោះថា​វិមុត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិមុត្តិ​ញ្ញាណ ឈ្មោះថា​វិមុត្ត​ឬ។ អើ។ បច្ចវេក្ខណញ្ញាណ ឈ្មោះថា​វិមុត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ វិមុត្តិ​ញ្ញាណ ឈ្មោះថា​វិមុត្ត​ឬ។ អើ។ វិមុត្តិ​ញ្ញាណ​របស់​បុគ្គល​ជា​គោត្រភូ ឈ្មោះថា​វិមុត្ត​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២២០ | បន្ទាប់
ID: 637652621760116663
ទៅកាន់ទំព័រ៖