ព្រះត្រៃបិដក ភាគ ៨៥
[៥៨២] វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថាវិមុត្តឬ។ អើ។ ញាណរបស់សោតាបន្នបុគ្គល ជាញាណរបស់បុគ្គល ដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ នូវសោតាបត្តិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិមុត្តិញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ឈ្មោះថាវិមុត្តឬ។ អើ។ ញាណ របស់សកទាគាមិបុគ្គល ជាញាណរបស់បុគ្គលដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិមុត្តិញ្ញាណរបស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ឈ្មោះថាវិមុត្តឬ។ អើ។ ញាណរបស់អនាគាមិបុគ្គល ជាញាណរបស់បុគ្គលដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ នូវអនាគាមិផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្ត ឈ្មោះថាវិមុត្តឬ។ អើ។ ញាណរបស់ព្រះអរហន្ត ជាញាណរបស់បុគ្គលដែលបានដល់ បានចំពោះ ត្រាស់ដឹង ធ្វើឲ្យជាក់ច្បាស់ នូវព្រះអរហត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652621991522978
ទៅកាន់ទំព័រ៖