ព្រះត្រៃបិដក ភាគ ៨៥
[៥៨៣] វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយសោតាបត្តិផល ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយសកទាគាមិផល ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយអនាគាមិផល ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយអរហត្តផល ឈ្មោះថាវិមុត្តឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអរហត្ត ឈ្មោះថាវិមុត្តឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៨៤] វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយសោតាបត្តិផល ឈ្មោះថាវិមុត្តឬ វិមុត្តិនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង
ID: 637652622213085395
ទៅកាន់ទំព័រ៖