ព្រះត្រៃបិដក ភាគ ៨៥
ជាញាណរបស់បុគ្គលដែលដល់នូវផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយសកទាគាមិផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយអនាគាមិផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលព្រមព្រៀងដោយអរហត្តផល ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អើ។ វិមុត្តិញ្ញាណ របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវព្រះអរហត្ត ឈ្មោះថាវិមុត្ត វិមុត្តនោះឯង ជាញាណ របស់បុគ្គលដែលដល់នូវផលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ចប់ វិមុត្តកថា។
ID: 637652622453710459
ទៅកាន់ទំព័រ៖