ព្រះត្រៃបិដក ភាគ ៨៥
អសេក្ខញ្ញាណកថា
[៥៨៥] អសេក្ខញ្ញាណ របស់អសេក្ខបុគ្គល មានដែរឬ។ អើ។ សេក្ខបុគ្គល ដឹង ឃើញ នូវអសេក្ខធម៌ (បានដល់នូវអសេក្ខធម៌) ដែលខ្លួនឃើញ ដឹង ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ក្រែងសេក្ខបុគ្គល មិនដឹង មិនឃើញ នូវអសេក្ខធម៌ (មិនបានដល់នូវអសេក្ខធម៌) ដែលខ្លួនមិនឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនបានពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តទេឬ។ អើ។ បើសេក្ខបុគ្គល មិនដឹង មិនឃើញ នូវអសេក្ខធម៌ (មិនបានដល់នូវអសេក្ខធម៌) ដែលខ្លួនមិនឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា អសេក្ខញ្ញាណ របស់សេក្ខបុគ្គលមានទេ។
[៥៨៦] អសេក្ខញ្ញាណ របស់អសេក្ខបុគ្គល មាន អសេក្ខបុគ្គល ដឹង ឃើញ នូវអសេក្ខធម៌ (បានដល់នូវអសេក្ខធម៌) ដែលខ្លួនឃើញ ដឹង ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវដោយនាមកាយហើយ សម្រេចសម្រាន្តនៅឬ។ អើ។ អសេក្ខញ្ញាណ របស់សេក្ខបុគ្គល មាន
ID: 637652622722617417
ទៅកាន់ទំព័រ៖