ព្រះត្រៃបិដក ភាគ ៨៥
សេក្ខបុគ្គល ដឹង ឃើញ នូវអសេក្ខធម៌ (បានដល់នូវអសេក្ខធម៌) ដែលខ្លួនឃើញ ដឹង ធ្វើឲ្យជាក់ច្បាស់ ពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៨៧] អសេក្ខញ្ញាណ របស់សេក្ខបុគ្គល មាន សេក្ខបុគ្គល មិនដឹង មិនឃើញ នូវអសេក្ខធម៌ (មិនបានដល់នូវអសេក្ខធម៌) ដែលខ្លួនមិនឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅទេឬ។ អើ។ អសេក្ខញ្ញាណ របស់អសេក្ខបុគ្គល មាន អសេក្ខបុគ្គល មិនដឹង មិនឃើញ នូវអសេក្ខធម៌ (មិនបានដល់នូវអសេក្ខធម៌) ដែលខ្លួនមិនឃើញ មិនដឹង មិនធ្វើឲ្យជាក់ច្បាស់ មិនពាល់ត្រូវ ដោយនាមកាយហើយ សម្រេចសម្រាន្តនៅទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៨៨] អសេក្ខញ្ញាណ របស់សេក្ខបុគ្គល មានដែរឬ។ អើ។ ញាណ ក្នុងសោតាបត្តិមគ្គ របស់បុគ្គល ជាគោត្រភូ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ញាណ ក្នុងសោតាបត្តិផល របស់បុគ្គលដែលប្រតិបត្តិ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសោតាបត្តិផល មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវសកទាគាមិផល។បេ។ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវអនាគាមិផល។បេ។
ID: 637652623010429698
ទៅកាន់ទំព័រ៖