ព្រះត្រៃបិដក ភាគ ៨៥
សេចក្តីប្រកាន់ផ្ទុយ ថាសុខក្នុងរបស់ជាទុក្ខ។បេ។ ថាខ្លួន ក្នុងរបស់មិនមែនជាខ្លួន។បេ។ ថាស្អាតក្នុងរបស់មិនស្អាត មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៩១] វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានដែរឬ។ អើ។ (ញាណនោះ) ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។ បេ។ ក្រែង (ញាណនោះ) ជាកុសលឬ។ អើ។ បើ (ញាណនោះ) ជាកុសល ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានទេ។
[៥៩២] សេចក្តីប្រកាន់ផ្ទុយ ថាទៀង ក្នុងរបស់មិនទៀង (មាន) ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាអកុសលឬ។ អើ។ វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ចុះញាណនោះ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ សេចក្តីប្រកាន់ផ្ទុយ ថាសុខក្នុងរបស់ជាទុក្ខ។បេ។ ថាខ្លួន ក្នុងរបស់មិនមែនខ្លួន។បេ។ ថាស្អាត ក្នុងរបស់មិនស្អាត ចុះសេចក្តីប្រកាន់ផ្ទុយនោះ ជាអកុសលឬ។ អើ។ វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ចុះញាណនោះ ជាអកុសលឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652623620585587
ទៅកាន់ទំព័រ៖