ព្រះត្រៃបិដក ភាគ ៨៥
[៥៩៦] សេចក្តីប្រកាន់ផ្ទុយ របស់ព្រះអរហន្ត មានឬ។ អើ។ សេចក្តីប្រកាន់ផ្ទុយដោយសញ្ញា សេចក្តីប្រកាន់ផ្ទុយដោយចិត្ត សេចក្តីប្រកាន់ផ្ទុយដោយទិដ្ឋិ របស់ព្រះអរហន្ត មានឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៥៩៧] សេចក្តីប្រកាន់ផ្ទុយដោយសញ្ញា សេចក្តីប្រកាន់ផ្ទុយដោយចិត្ត សេចក្តីប្រកាន់ផ្ទុយដោយទិដ្ឋិ របស់ព្រះអរហន្ត មិនមានទេឬ។ អើ។ បើសេចក្តីប្រកាន់ផ្ទុយដោយសញ្ញា សេចក្តីប្រកាន់ផ្ទុយដោយចិត្ត សេចក្តីប្រកាន់ផ្ទុយដោយទិដ្ឋិ របស់ព្រះអរហន្ត មិនមានទេ ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា សេចក្តីប្រកាន់ផ្ទុយ របស់ព្រះអរហន្ត មានទេ។
[៥៩៨] បុគ្គលមិនគួរនិយាយថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ (មាន) ទេឬ។ អើ។ បុគ្គលកាលចូលកាន់បឋវីកសិណសមាបត្តិ។ ធម្មជាតិទាំងអស់ ទៅជាផែនដីឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មាន។
[៥៩៩] វិបរីតញ្ញាណ របស់បុគ្គលចូលកាន់បឋវីកសិណសមាបត្តិ មានឬ។ អើ។ ក្រែងផែនដី មាន បុគ្គលនីមួយ ចូលកាន់ផែនដីដោយផែនដី មានដែរឬ។ អើ។ បើផែនដី មាន បុគ្គលនីមួយ
ID: 637652624255741646
ទៅកាន់ទំព័រ៖