ព្រះត្រៃបិដក ភាគ ៨៥
[៦៥] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន ចម្រើនមគ្គដើម្បីលះទោសៈ។បេ។ ចម្រើនមគ្គ ដើម្បីលះអនោត្តប្បៈ។បេ។ ចម្រើនពោជ្ឈង្គៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ ចម្រើនពោជ្ឈង្គៈ ដើម្បីលះអនោត្តប្បៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៦] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន បា្រសចាករាគៈ បា្រសចាកទោសៈ បា្រសចាកមោហៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ បា្រសចាករាគៈ។បេ។ សច្ឆិកាតព្វកិច្ច លោកធើ្វឲ្យជាក់ច្បាស់ហើយ ការមិនដឹងរបស់ព្រះអរហន្តនោះ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦៧] ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌ដទៃ លះរាគៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មិនមានទេឬ។ អើ។ ព្រះអរហន្ត អ្នកឈ្លាសក្នុងធម៌របស់ខ្លួន លះរាគៈ ការមិនដឹងរបស់ព្រះអរហន្តនោះ មិនមានទេឬ។
ID: 637652535977255485
ទៅកាន់ទំព័រ៖