ព្រះត្រៃបិដក ភាគ ៨៥
ចូលកាន់ផែនដីដោយផែនដី មានមែន ម្នាលអ្នកដ៏ចម្រើន អ្នកមិនគួរពោលថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានទេ។
[៦០០] ផែនដី មាន វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់ផែនដី ដោយផែនដី មានដែរឬ។ អើ។ និព្វាន មាន វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់និព្វាន ដោយនិព្វាន មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។ ព្រោះហេតុនោះ អ្នកមិនគួរពោលថា វិបរីតញ្ញាណ របស់បុគ្គលដែលចូលកាន់បឋវីកសិណសមាបត្តិ មានទេ។
ចប់ វិបរីតកថា។
និយាមកថា
[៦០១] ញាណ ក្នុងដំណើរទៅកាន់និយាមៈគឺមគ្គ របស់បុគ្គលជាអនិយតៈ (បុថុជ្ជន) មានដែរឬ។ អើ។ ញាណ ក្នុងដំណើរទៅកាន់អនិយាមៈ របស់បុគ្គលជានិយតៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦០២] ញាណ ក្នុងដំណើរទៅកាន់អនិយាមៈ របស់បុគ្គលជានិយតៈ មិនមានទេឬ។ អើ។ ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652624600116723
ទៅកាន់ទំព័រ៖