ព្រះត្រៃបិដក ភាគ ៨៥
[៦០៣] ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានដែរឬ។ អើ។ ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជានិយតៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦០៤] ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជានិយតៈ មិនមានទេឬ។ អើ។ ញាណ ក្នុងការទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦០៥] ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានដែរឬ។ អើ។ ញាណ ក្នុងដំណើរទៅកាន់អនិយាមៈ របស់បុគ្គលជាអនិយតៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦០៦] ញាណ ក្នុងដំណើរទៅកាន់អនិយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេឬ។ អើ។ ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មិនមានទេឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
[៦០៧] ញាណ ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានដែរឬ។ អើ។ និយាមៈ (មគ្គ) ក្នុងដំណើរទៅកាន់និយាមៈ របស់បុគ្គលជាអនិយតៈ មានដែរឬ។ អ្នកមិនគួរពោលយ៉ាងនេះទេ។បេ។
ID: 637652624908710456
ទៅកាន់ទំព័រ៖