ព្រះត្រៃបិដក ភាគ ៨៥

 [៦០៨] ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ឬ។ អើ។ សតិ​ប្ប​ដ្ឋាន។បេ។ សម្ម​ប្ប​ធាន ឥទ្ធិបាទ ឥន្ទ្រិយ ពលៈ ពោជ្ឈង្គៈ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦០៩] និយា​មៈ (មគ្គ) ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មិន​មាន​ទេ​ឬ។ អើ។ បើ​និយា​មៈ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ទេ។
 [៦១០] សតិ​ប្ប​ដ្ឋាន។បេ។ ពោជ្ឈង្គៈ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មិន​មាន​ទេ​ឬ។ អើ។ បើ​ពោជ្ឈង្គៈ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មិន​មាន​ទេ ម្នាល​អ្នក​ដ៏​ចម្រើន អ្នក​មិន​គួរ​ពោល​ថា ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ទេ។
 [៦១១] ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ឬ។ អើ។ ញាណ ក្នុង​សោតាបត្តិ​មគ្គ របស់​បុគ្គល​ជា​គោត្រភូ មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 637652625214648182
ទៅកាន់ទំព័រ៖