ព្រះត្រៃបិដក ភាគ ៨៥

 [៦១២] ញាណ ក្នុង​សោតាបត្តិផល របស់​បុគ្គល​អ្នកប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​សោតាបត្តិផល មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​សកទាគាមិផល។បេ។ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អនាគាមិផល។បេ។ ញាណ​ក្នុង​ព្រះ​អរហត្ត របស់​បុគ្គល​អ្នកប្រតិបត្តិ ដើម្បី​ធ្វើឲ្យ​ជាក់ច្បាស់ នូវ​អរហត្ត មាន​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦១៣] បុគ្គល​មិន​គួរ​និយាយ​ថា ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន​ទេ​ឬ។ អើ។ ក្រែង​ព្រះមានព្រះភាគ ទ្រង់​ជ្រាប​ថា បុគ្គល​នេះ នឹង​ឈាន​ចុះ​កាន់​សម្មត្តនិយាម បុគ្គល​នេះ គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ធម៌​បាន​ឬ។ អើ។ បើ​ព្រះមានព្រះភាគ ទ្រង់​ជ្រាប​ថា បុគ្គល​នេះ នឹង​ឈាន​ចុះ​កាន់​សម្មត្តនិយាម បុគ្គល​នេះ គួរ​ដើម្បី​ត្រាស់​ដឹង​នូវ​ធម៌​បាន ម្នាល​អ្នក​ដ៏​ចម្រើន ព្រោះហេតុនោះ អ្នក​គួរ​ពោល​ថា ញាណ ក្នុង​ដំណើរ​ទៅកាន់​និយា​មៈ របស់​បុគ្គល​ជា​អនិយតៈ មាន។

ចប់ និយាម​កថា។


បដិសម្ភិទា​កថា


 [៦១៤] ញាណ​ទាំងអស់ ឈ្មោះថា​បដិសម្ភិទា​ឬ។ អើ។
ថយ | ទំព័រទី ២៣៣ | បន្ទាប់
ID: 637652625540273018
ទៅកាន់ទំព័រ៖