ព្រះត្រៃបិដក ភាគ ៨៥

សម្មតិ​ញ្ញាណ (ការ​ដឹង​នូវ​សម្មតិ) ឈ្មោះថា​បដិសម្ភិទា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ សម្មតិ​ញ្ញាណ ឈ្មោះថា​បដិសម្ភិទា​ឬ។ អើ។ ពួក​ជន​ណាមួយ ដឹង​នូវ​សម្មតិ ពួក​ជន​ទាំងអស់​នោះ ឈ្មោះថា​ដល់​នូវ​បដិសម្ភិទា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ទាំងអស់ ឈ្មោះថា​បដិសម្ភិទា​ឬ។ អើ។ ញាណ ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) ឈ្មោះថា​បដិសម្ភិទា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ ញាណ​ក្នុង​ការកំណត់​ដឹង​នូវ​ចិត្ត (នៃ​បុគ្គល​ដទៃ) ឈ្មោះថា​បដិសម្ភិទា​ឬ។ អើ។ ពួក​ជន​ណាមួយ ដឹង​នូវ​ចិត្ត​នៃ​បុគ្គល​ដទៃ ពួក​ជន​ទាំងអស់​នោះ ឈ្មោះថា​ដល់​នូវ​បដិសម្ភិទា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។
 [៦១៥] ញាណ​ទាំងអស់ ឈ្មោះថា​បដិសម្ភិទា​ឬ។ អើ។ បញ្ញា​ទាំងអស់ ឈ្មោះថា​បដិសម្ភិទា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បញ្ញា​ទាំងអស់ ឈ្មោះថា បដិសម្ភិទា​ឬ។ អើ។ បញ្ញា​របស់​បុគ្គល​ដែល​ចូលកាន់​បឋវីកសិណ​សមាបត្តិ មាន ចុះ​បញ្ញា​នោះ ឈ្មោះថា​បដិសម្ភិទា​ឬ។ អ្នក​មិន​គួរ​ពោល​យ៉ាងនេះ​ទេ។បេ។ បញ្ញា​របស់​បុគ្គល​ដែល​ចូលកាន់​អាបោកសិណ។បេ។ តេជោកសិណ។បេ។ វាយោកសិណ។បេ។ នីល​កសិណ។បេ។ បីត​កសិណ។បេ។ លោហិត​កសិណ។បេ។ ឱទា​តកសិណ។បេ។ អាកាសានញ្ចាយតនៈ
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 637652625797460444
ទៅកាន់ទំព័រ៖